Freedom is Everything

Freedom is Everything ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Freedom is Everything, 123 Bangkok Street, Bankok.

ប្រទេស​កម្ពុជា​មាន​ គណៈកម្មការ​ណា​ មាន​សីលធម៌​ លេីស​ពួកគាត់​ទៀត​អត់​  ? ? ? ?  ឬ​ គ្មាន​ទេ​ ? ? ?
10/07/2024

ប្រទេស​កម្ពុជា​មាន​ គណៈកម្មការ​ណា​ មាន​សីលធម៌​ លេីស​ពួកគាត់​ទៀត​អត់​ ? ? ? ? ឬ​ គ្មាន​ទេ​ ? ? ?

05/07/2024

ប្រទេស​កម្ពុជា​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ទំនាយ​
ខ្លោក​លិច​ អំបែង​ អណ្តែត​
មន្ត្រី​រាជការ​ភាគ​ច្រើន​គឺ​ អយុត្តិធម៌​ អសីលធម៌​ កោងកាង​ប្រេី​អំណាច​ ដូច​សត្វ​ តិរច្ឆាន​ ។

03/07/2024

បេី​ប្រទេស​មាន​សន្តិភាព​ ហេតុអ្វី​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ អំពើ​អយុត្តិធម៌​ច្រើន​ម្ល៉េះ​ ចាប់ចងរង​ថ្ងៃ​ ជនភៀសខ្លួន​ខ្មែរ​រាល់ថ្ងៃ​ នេះ​ឬ​ហៅ​ថា​ សន្តិភាព​ ខ្មែរ​? ? ? ?

ប្រទេស​កម្ពុជា​គឺ​ អស់​សន្តិភាព​ហើយ​ សុទ្ធ​តែ​មន្ត្រី​ចោលម្សៀត​ ក្រោម​ការ​ដឹកនាំ​ផ្តាច់​ការ​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្...
02/07/2024

ប្រទេស​កម្ពុជា​គឺ​ អស់​សន្តិភាព​ហើយ​ សុទ្ធ​តែ​មន្ត្រី​ចោលម្សៀត​ ក្រោម​ការ​ដឹកនាំ​ផ្តាច់​ការ​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ រងគ្រោះ​គ្រប់​រូប​ភាព​🇰🇭😓🇰🇭

ការ​សោកស្ដាយ​យ៉ាង​ធំ​ធេង​របស់​ខ្មែរ​ទូទាំង​ពិភពលោក​🌏
04/06/2024

ការ​សោកស្ដាយ​យ៉ាង​ធំ​ធេង​របស់​ខ្មែរ​ទូទាំង​ពិភពលោក​🌏

03/06/2024
17/05/2024
18/04/2024

🔊 The headlines from Reuters World News daily podcast:

- Netanyahu vows Israel will make its own defense decisions
- US House to vote on Ukraine, Israel aid
- Whistleblower warns US Senate about Boeing plane safety https://reut.rs/3W3VnbT

ហេតុអ្វី​គ្មាន​ក្ដី​មេត្តា​🇰🇭😓🇰🇭
11/04/2024

ហេតុអ្វី​គ្មាន​ក្ដី​មេត្តា​🇰🇭😓🇰🇭

សូគ្រាស🇺🇸04/08/2024
09/04/2024

សូគ្រាស🇺🇸04/08/2024

អរគុណ…​សន្តិភាព​👎
27/03/2024

អរគុណ…​សន្តិភាព​👎

20/03/2024

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់​ថា​ ខេមបូ​ចា (CamboJa) ​បាន​ដាក់​ឱ្យ​ដំណើរ​ការសាកល្បងគេហ​ទំព័រ​ថ្មី​មួយ​ ដើម្បី​ឃ្លាំ​មើល​ពី​ស្ថាន​ភាព​សេរី​ភាព​សារ​ព័ត៌​មាន​ និង​សុវត្ថិ​ភាព​អ្នកកាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គេហ​ទំព័រ​ដែល​ទើបត្រូវបាន​ដាក់​ឱ្យដំណើរការ​នេះ​មាន​គោល​បំណង​សំខាន់​ចំនួន​ ៤​ ដូច​ជា​ការ​ផ្តល់​នូវ​សេចក្តី​រាយ​ការណ៍​ពី​ករណី​យាយី​មក​លើ​អ្នក​សារ​ព័ត៌​មាន​ ការ​ផ្សព្វ​ផ្សាយ​អំពី​ស្ថាន​ភាព​អ្នក​សារ​ព័ត៌​មាន​ប្រចាំ​ត្រី​មាស​ និង​ប្រចាំ​ឆ្នាំ​ ផ្តល់​ប្រភព​ទិន្ន​ន័យ​ និង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​តស៊ូ​មតិ​ដើម្បី​សេរី​ភាព​សារ​ព័ត៌​មាន​។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹងរបស់​សមាគម​ខេមបូចា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅថ្ងៃ​ពុធ​នេះ។

លោក ​ណុប​ វី​ នាយក​ប្រតិបត្តិ​សមា​គមខេមបូចា​ ប្រាប់​វី​អូ​អេថា​ គេហ​ទំព័រ​នេះ​ជា​វេទិកា​មួយ​ដែល​ផ្តល់​នូវ​ព័ត៌​មាន​ថ្មីៗ​ និង​ចុង​ក្រោយ​ពី​ករណី​ដែល​កើត​មាន​ឡើង​លើ​អ្នក​សារ​ព័ត៌​មាន។ ​លោក​បន្ថែម​ថា ​វេទិកា​នេះ​អាច​ជួយ​ច្រើន​ក្នុង​ការ​ផ្តល់​ជា​ដំណឹង​ដល់​សាធារណ​ជន​ និងអ្នក​ពាក់​ព័ន្ធក្នុងវិស័យ​ព័ត៌មាន អំពី​រឿង​ផ្សេងៗ​ដែល​កើត​លើ​អ្នក​កាសែត។

លោក​ថ្លែង​ថា​៖ ​«​យើង​ព្យា​យាម​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​អំពី​ករណី​កើត​មាន​ឡើង​យ៉ាង​ពិត​ប្រាកដ​ ហើយ​និង​ផ្តល់​ជូន​នូវ​ព័ត៌​មាន​អំណះ​អំណាង​ភស្តុតាង​ពាក់​ព័ន្ធ​នឹង​ការ​កើត​ឡើង​លើ​ករណី​របស់​អ្នក​សារ​ព័ត៌​មាន​នីមួយៗ»។

លោក​សង្ឃឹម​ថា​ មាតិ​កា​នេះ​នឹង​ចូល​រួម​ចំណែក​ដល់​ការ​បំពេញ​ការងារ​របស់​សមត្ថ​កិច្ច​ក្នុង​ការ​ជួយ​ឆ្លើយ​តប​ដោយ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​ករណី​យាយី ឬ​ក៏​ការ​គំរាមកំហែង​ដែល​កើត​ឡើង​លើ​អ្នក​សារ​ព័ត៌​មាន។

គួរ​បញ្ជាក់​ថា​ សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​នៅ​មាន​លក្ខណៈ​រឹត​ត្បិត​នៅ​ឡើយ​ ខណៈ​វិស័យ​នេះ​កំពុង​ត្រូវ​ការ​ធន​ធាន​មនុស្ស​បន្ថែម​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ព័ត៌​មាន​ដែល​មាន​វិជ្ជាជីវៈ​ និង​បម្រើ​ប្រយោជន៍សាធារណៈ។ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

ខ្មែរ​ជួយ​ខ្មែរ​🇰🇭🙏🇰🇭
20/03/2024

ខ្មែរ​ជួយ​ខ្មែរ​🇰🇭🙏🇰🇭

15/03/2024
15/03/2024

អ្នកឃ្លាំមើល​លើកឡើង​ថា ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​ខុស​គួរ​ដក​ហូត​គោរមងារ​វិញ
---
អ្នកឃ្លាំមើល​លើកឡើង​ថា ឧកញ៉ា​មួយចំនួន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ បោកប្រាស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ប៉ុន្តែ ពួកគេ​មិន​បាន​ទទួលទោស​តាមច្បាប់ និង​ដកហូត​គោរមងារ​ឧកញ៉ា​ឡើយ​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល ពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ក្រុម​ឧកញ៉ា ឱ្យ​មាន​តម្លាភាព យុត្តិធម៌ និង​មិន​គិត​ពី​សែស្រឡាយ ដើម្បី​រក្សា​គុណ​តម្លៃ​របស់​គោរមងារ​ឧកញ៉ា និង​កុំឱ្យ​ពួកគេ​ប្រើប្រាស់​គោរមងារ​នេះ មក​ធ្វើ​បាប និង​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ។

បន្ទាប់​ពី​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​មក ទម្រង់​បោកប្រាស់​បាន​លេច​ឡើងជា​បន្តបន្ទាប់ ដោយ​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន ក្នុង​នោះ​ក៏​មាន​បុគ្គល ដែល​មាន​គោរមងារ​ឧកញ៉ា​ដែរ​នោះ បាន​ប្រើប្រាស់​ទម្រង់​ឱ្យ​ពលរដ្ឋ​យក​លុយ​ទៅ​វិនិយោគ ដោយ​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ និង​ខ្លះ​ទៀត បំពាន​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ​ជាដើម ក៏ប៉ុន្តែ​ពួកគេ នៅតែ​បន្ត​សកម្មភាព​រកស៊ី​ខុសច្បាប់ និង​រស់នៅ​ដោយ​មាន​សេរីភាព​ដដែល។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ការ​ផ្ដល់​គោរមងារ​ឧកញ៉ា​តាមរយៈ​ទឹក​លុយ​ដូច​បច្ចុប្បន្ន គឺជា​មូល​ហេតុ​ដែល​ជនខិលខូច​មាន​ឱកាស​ទទួល​បាន​គោរមងារ​ឧកញ៉ា ហើយ​យក​ងារ​នេះ​ទៅ​រក​ស៊ី​ទុច្ចរិត​ធ្វើ​បាប​ពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «ងារ​ឧកញ៉ា អ្នកឧកញ៉ា ឬក៏​លោក​ឧកញ៉ា នេះ​វា​ហួស​សម័យ​ហើយ សម័យនេះ​វា​ពុំ​គួរ​នឹង​មាន​នូវ​គោរមងារ​ហ្នឹង​តទៅ​ទៀត​ទេ​។ ហើយ​បើ​ថា មាន​ហើយ អ្នក​ទាំងអស់​នោះ​អាច​ជួយ​ដល់​ជាតិ ជួយ​ដល់​ប្រជាពលរដ្ឋ​នោះ​វា​គ្រាន់។ ហើយ​ដូច​សព្វថ្ងៃ​នេះ មនុស្ស​ឱ្យ​តែ​ឮ​ឧកញ៉ា សឹងតែ​លើកដៃ​សំពះ​ប្រាថ្នា​អត់​ចង់​ជួប​ទេ»។

គិត​ត្រឹម​ឆ្នាំ​២០១៧ ផ្លាក​ឈ្មោះ​ឧកញ៉ា ត្រូវ​បាន​កំណត់​តម្លៃ​៥០​ម៉ឺន​ដុល្លារ សម្រាប់​ឱ្យ​ឈ្មួញ ឬ​ពាណិជ្ជករ​ណា​ដែល​បរិច្ចាគ​ដល់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​នឹង​ស្នើសុំ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ​។ ក៏ប៉ុន្តែ ចំពោះ​អ្នក​រកស៊ី និង​អ្នក​វិនិយោគ​មួយ​ចំនួន ពួកគេ​មិន​ចង់បាន​ត្រឹមតែ​ឈ្មោះ​ជា​ឧកញ៉ា​ឡើយ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ចង់បាន​នោះ​គឺ ឱកាស​ផ្សារភ្ជាប់​ខ្លួន និង​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើជា​យ័ន្ត​ការពារ​អាជីវកម្ម និង​ជំនួញ​របស់​ពួកគេ​។ ដោយ​សំអាង​ថា​មាន​ឈ្មោះ​បរិច្ចាគ​ថវិកា​ចូល​រដ្ឋ ឧកញ៉ា​មួយ​ចំនួន​បាន​រកស៊ី​ឆបោក ប្រជាពលរដ្ឋ​ក្រោម​រូបភាព​វិនិយោគ​ផ្សេងៗ ដោយ​មិន​គិត​ពី​គុណ​តម្លៃ​គោរមងារ​ដែល​ព្រះមហាក្សត្រ​ព្រះរាជទាន​ឱ្យ​នោះ​ទេ។

ជាក់ស្ដែង ករណី​ឧកញ៉ា ឡេង ចាន់ណា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី (Brilliant City) ដែល​រកស៊ី​លក់​បុរី និង​ដីឡូតិ៍ នៅ​ខេត្ត​សៀមរាប បាន​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ ដែល​យក​លុយ​មក​វិនិយោគ​ជាមួយ ដោយ​ក្រុមហ៊ុន​សន្យា​ថា នឹង​ផ្ដល់​ប្រាក់ចំណេញ​ឱ្យ ប៉ុន្តែ​លោកស្រី ឡេង ចាន់ណា មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ឡើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​រាប់​ម៉ឺន​ដុល្លារ​។ ក្នុង​ករណី​នេះ លោកស្រី ឡេង ចាន់ណា មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​គោរមងារ​ជា​ឧកញ៉ា​នោះ​ទេ ហើយ​ទើប​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែ​មីនា ប៉ុណ្ណោះ ក្រោយ​មាន​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​រងគ្រោះ និង​មហាជន។

ចំណែក​ករណី​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ធ្លាប់​មាន​សគុណ​បរិច្ចាគ​លុយរាប់​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​អាណត្តិ​ចាស់​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នោះ ក៏​មិន​ត្រូវ​បាន​ដកហូត​គោរមងារ​ឡើយ បន្ទាប់ពី​មិន​បាន​បំពេញ​តាម​កិច្ចសន្យា​លើ​ការសាងសង់​ផ្ទះល្វែង និង​បុរី ឱ្យ​អតិថិជន​។ ក្រៅពី​រួចផុត​ពី​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ហើយ លោក ឡេង ណាវ៉ាត្រា ថែមទាំង​ត្រូវ​លោក ហ៊ុន សែន ឧទ្ទេសនាម​ឱ្យ​ឈរឈ្មោះ​ធ្វើជា​ប្រធាន​សមាគម​សិល្បករ ថែម​ទៀត​ផង។

ដោយឡែក​ចំពោះ​ករណី​ឧកញ៉ា​ដែល​រកស៊ី​ធ្វើ​មាន​ធ្វើ​បាន តាមរយៈ​ការបំផ្លាញ​ធនធានធម្មជាតិ​វិញ ក៏​មិន​ខុសពី​ឧកញ៉ា​ដី​ឡូតិ៍​ឡើយ បើ​ទោះបីជា​ពួកគេ​បាន​ប្រព្រឹត្តិ​ខុសច្បាប់​ក្ដី ក៏​ពួកគេ​នៅតែ​រក្សា​គោរមងារ​ឧកញ៉ា​បាន​ដដែល​។ ក្នុង​នោះ ករណី​លោក ទន់ ឆៃអ៊ាង មាន​គោរមងារ​ជា​ឧកញ៉ា ដែល​ចាក់​ថ្ម​ចូលក្នុង​ទន្លេមេគង្គ ដោយ​គ្មាន​ការអនុញ្ញាត នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម កាលពីដើម​ខែ​កុម្ភៈ នោះ រដ្ឋាភិបាល​មិន​បាន​ដកហូត​គោរមងារ​ឡើយ​។ ធ្ងន់ធ្ងរ​ជាង​នេះ លោក ទ្រី ដាលុច កូនប្រុស​បង្កើត​របស់ ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ខាង​រកស៊ី​ឈើ​និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា បាន​បន្ត​បំផ្លាញ​ធនធានធម្មជាតិ និង​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ នៅតែ​មាន​គោរមងារ​ជា​ឧកញ៉ា​ដដែល ហើយ​ថែមទាំង ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​មន្ត្រីជាន់ខ្ពស់​របស់​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ទៀត​ផង។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​មួយ​ចំនួន ហាក់​មិន​ទាន់​មាន​គុណ​សម្បត្តិ​ជួយ​សង្គមជាតិ និង​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​ទទួលយក​គោរមងារ​នេះ​ឡើយ ដែល​កត្តា​នេះ ធ្វើ​ឱ្យ​គោរមងារ​ឧកញ៉ា កាន់តែ​បាត់បង់​គុណ​តម្លៃ នៅក្នុង​សង្គម​ខ្មែរ។

លោក សំបូរ ម៉ាណ្ណារ៉ា៖ «ឧកញ៉ា​ដែល​បាន​ធ្វើ​កំហុស ឧកញ៉ា​ទាំងនោះ សម​នឹង​ទទួល​ការ​​ដក​ចេញពី​ងារ​ឧកញ៉ា​។ ក៏ប៉ុន្តែ​សមាគម​ឧកញ៉ា អត់​ទាន់​បាន​ដំណើរការ​តែងតាំង​ច្បាប់​វិន័យ​ក្រម នៅក្នុង​សមាគម​ឧកញ៉ា​របស់​ខ្លួន​នៅ​ឡើយ ដូច្នេះ វា​ពិបាក​ក្នុង​ការ​អនុវត្ត»។

នៅក្នុង​ជំពូក​ទី​៩ នៃ​ព្រះរាជក្រឹត្យ ស្ដីពី គោរមងារ​ឧកញ៉ា ចែងថា គោរមងារ​ឧកញ៉ា ត្រូវ​បញ្ចប់​ក្នុង​ករណី​គោរម​វន្ត​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​ណាមួយ​។ ក្នុង​នោះ ក្រសួងមហាផ្ទៃ បាន​សម្រេច​ឱ្យ​បង្កើត​សមាគម​ឧកញ៉ា កាល​ពី​ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​លើកកម្ពស់​គុណ​តម្លៃ និង​ធានា​បាន​នូវ​សេចក្ដីថ្លៃថ្នូរ នៃ​គោរមងារ​ឧកញ៉ា​។ សមាគម​នេះ មាន​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ លោក ហ៊ុន សែន ជា​ប្រធានកិត្តិយស និង​ឧកញ៉ា លី យ៉ុង ផាត់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។

ក៏ប៉ុន្តែ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ឧកញ៉ា ហាក់​មាន​ស្តង់ដារ​ច្រើន ដោយ​អាស្រ័យ​ទៅ​លើ​ខ្នងបង្អែក ឬ​អ្នក​ដែល​មាន​ឥទ្ធិពល​នៅក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​លើកឡើង​ថា ឧកញ៉ា​មួយ​ចំនួន នៅ​ពេល​ប្រព្រឹត្តិ​ខុស​ច្បាប់ ត្រូវ​ទទួល​ទោស និង​ជាប់ពន្ធនាគារ​ភ្លាមៗ ចំណែកឯ​ឧកញ៉ា​ខ្លះទៀត មាន​ឈ្មោះ​ជាប់​ពន្ធនាគារ​ដែរ តែ​រស់នៅ​ក្នុង​មន្ទីរពេទ្យ ឬ​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ មុន​នឹង​ត្រូវ​ដោះលែង​មុន​ការ​កំណត់ រីឯ​ឧកញ៉ា​មួយ​ចំនួន​ទៀត តែងតែ​រួចខ្លួន ពី​ការ​អនុវត្ត​ច្បាប់ ទោះបី​ជា​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណាក្ដី។

បណ្ឌិត មាស នី៖ «អាច​នឹង​បង្កើត​សមាគម​មក គ្រាន់តែ​ធ្វើ​ម៉េច​ឱ្យ​ខ្លួនឯង​ហ្នឹង មាន​កម្លាំង​ការពារ​គ្នា ទៅវិញទៅមក​។ កត្តា​នេះ ធ្វើ​ឱ្យ​អ្នករងគ្រោះ​ដោយសារ​ឧកញ៉ា​ហ្នឹង មាន​កាន់តែ​ច្រើន​ទៀត​។ ហើយ​យើង​ក៏​មិន​ដឹង​ថា ហេតុអ្វី​ការ​ផ្ដន្ទាទោស​ចំពោះ​ឧកញ៉ា​ហ្នឹង មាន​កម្រិត​មិន​ដូចគ្នា អ៊ីចឹង​សូម្បីតែ វិធានការ​ច្បាប់​ទៅលើ​ឧកញ៉ា​ហ្នឹង ក៏​មិន​ដូចគ្នា​ដែរ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ និង​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា ដើម្បី​សុំ​ការ​បកស្រាយ​បានទេ កាលពី​ថ្ងៃទី​១២ ខែ​មីនា​។​

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចាន់រឿន សង្កេត​ឃើញ​ថា មាន​ឧកញ៉ា​មួយ​ចំនួន បាន​រកស៊ី​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ និង​ប្រព្រឹត្តិ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​ក្នុង​ព្រះរាជក្រឹត្យ ហើយ​បុគ្គល​ទាំងនេះ មិន​សក្ដិសម​នឹង​គោរមងារ​ជា​ឧកញ៉ា​ឡើយ។

លោក ប៉ា ចាន់រឿន៖ «រដ្ឋ​គួរតែ​ពិនិត្យមើល​ឡើងវិញ ជាពិសេស​កន្លងមក​ក៏​មាន​ការ​បង្កើត​សមាគម​ឧកញ៉ា​ដែរ គួរតែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ដក​នូវ​គោរម​វន្ត​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​ផ្ទុយ​អំពី​សេចក្ដី​ចែង​ក្នុង​ព្រះរាជក្រឹត្យ ស្ដីពី​គោរមងារ​ឧកញ៉ា»។

របាយការណ៍​សមាគម​ឧកញ៉ា​កម្ពុជា ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា ឧកញ៉ា និង​អ្នកឧកញ៉ា​ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ឱ្យ​នោះ មាន​ប្រមាណ​ជាង ១​ពាន់​នាក់ (១.៣០០) ដែល​ភាគច្រើន​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​ឧកញ៉ា​កម្ពុជា​រួចហើយ។

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ទៅ​លើ​ករណី​របស់​ឧកញ៉ា​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​បោក​ប្រាស់​ពលរដ្ឋ ដោយ​ពិចារណា​លើ​ការ​ដក​ហូត​គោរមងារ​ឧកញ៉ា​ពី​បុគ្គល​ទាំងនោះ ដើម្បី​កុំឱ្យ​ពួកគេ​យក​ទៅ​ប្រើប្រាស់​ក្នុង​គោល​បំណង ឬ​ប្រកប​របរ​ទុច្ចរិត​បែប​នេះ​តទៅ​ទៀត៕

រូប៖ ហ្វេសប៊ុក​ ឡេង ណាវ៉ាត្រា និង​អ្នកស្រី ឡេង ចាន់ណា
អានលើគេហទំព័រ៖ www.rfa.org/khmer/news/social-economy/observers-say-some-tycoons-who-committed-illegal-acts-should-be-stripped-of-their-honor-03132024040024.html

#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ឧកញ៉ា #ឡេងណាវ៉ាត្រា #ឡេងចាន់ណា #សមាគមឧកញ៉ា

14/03/2024

ចង់​ឃើញ​មុខ​ ជាង​ឆ្លាក់​រូប​ ស្តេច​កន​ 😂

Be careful for this one all friends don’t open the link I’m not sure about this account???????? It’s real or fake accoun...
13/03/2024

Be careful for this one all friends don’t open the link I’m not sure about this account???????? It’s real or fake account thanks you …👎😱👎

អរគុណ…​សំរាប់​ការ​ខិតខំ​ប្រឹងប្រែង​🇰🇭👍🇰🇭
10/03/2024

អរគុណ…​សំរាប់​ការ​ខិតខំ​ប្រឹងប្រែង​🇰🇭👍🇰🇭

ที่อยู่

123 Bangkok Street
Bankok
02919

เวลาทำการ

จันทร์ 06:00 - 06:00
อังคาร 06:00 - 06:00
พุธ 06:00 - 06:00
พฤหัสบดี 06:00 - 06:00
ศุกร์ 06:00 - 18:00
เสาร์ 06:00 - 06:00
อาทิตย์ 06:00 - 06:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Freedom is Everythingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


Bankok ร้านค้าสัตว์เลี้ยงและบริการสัตว์เลี้ยงอื่นๆ

แสดงผลทั้งหมด