11/25/2024
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប-អង្គរ បានចូលរួមប្រជុំជាមួយមន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យចំនួន៦០០នាក់នៅសាលសន្និសីទមន្ទីរពេទ្យជ័យវរ្ម័នទី៧
»»»»»»»»»»»»»»»»»»»
នៅថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
គណៈប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ចំនួន០៦រូប
---Delegation of Swiss Agency fir Development and Cooperation (SDC) had paid visit to JAYAVARMAN- VII Hospital SIEM REAP -Angkor led by
1-Ms. Patricia Danzi,
Director General of the Swiss Agency for Development and Cooperation
2-Mr. Pedro Zwahlen
Ambassador of Switzerland to Thailand, Cambodia and Lao PDR
3-Mr. Jean-Gabriel Duss
Regional Head of Cooperation for the Mekong Region, Swiss Cooperation
Office and Consular Agency in Lao PDR
4-Mr. Reto Grüninger
Head of Cooperation for Cambodia, Swiss Cooperation Office and Consular
Agency in Cambodia
5-Ms. Sophie Steiner Kernen
Deputy Head of the Political and Economic Section, Embassy of
Switzerland to Thailand, Cambodia and Lao PDR
6-Ms. Sonia Carlotti
Head of Program Governance and Citizen Participation, Swiss Cooperation
Office and Consular Agency in Cambodia និង អបដំណើរដោយមន្ត្រីក្រុមការងារនៃអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន០៥រូប តំណាងឲ្យឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា÷
១-លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងារ
២-លោកស្រីវេជ្ជបណ្ឌិត កើត ពេជ្រចិន្តា
៣-លោក ស្រេង ធីម្មីសិលា
៤-លោក វ៉ន សេរីវុធ
៥-កញ្ញា សំ សុគន្ធនារី
#ចូលរួមទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូ មានវត្តមានលោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក, ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងអនុប្រធាន ព្រមទាំងក្រុមការងារថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧
#គណៈប្រតិភូជាន់ស្វីស បានធ្វើទស្សនកិច្ចស្វែងយល់ និងពិភាក្សាការងារ អំពីបច្ចុប្បន្នភាពមន្ទីរពេទ្យ ពិនិត្យសកម្មភាពប្រចាំថ្ងៃនៃមន្ទីរពេទ្យ នៅតាមអាគារពិនិត្យពិគ្រោះជំងឺ និងអាគារសម្រាកព្យាបាលជំងឺចំនួន៣៥កន្លែងរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយមានការចាប់អារម្មណ៍ប្រកបដោយការលើកទឹកចិត្តនិងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អ ប្រកបដោយគុណតម្លៃរបស់បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងមូល ដើម្បីកុមារកម្ពុជា #កន្លងមក ទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការនៃរដ្ឋាភិបាលស្វីស បានផ្ដល់ថវិកាចំនួនប្រមាណ៤លានដុល្លារ ដើម្បីចូលរួមចំណែកដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាតាំងពីដើមរៀងមក និងបន្តដល់ឆ្នាំ២០២៧
#គណៈប្រតិភូក៏បានជួបសណេះសំណាលជាមួយនិស្សិតអន្តេវេសិកវេជ្ជសាស្ត្រថ្នាក់វេជ្ជបណ្ឌិត២រូប មកពីប្រទេសស្វីស ដែលកំពុងធ្វើកម្មសិក្សានៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយក្តីរីករាយប្រកបដោយការយកចិត្តទុកដាក់ និងការសួរនាំស្តីអំពីកម្មសិក្សានៅទីនេះផងដែរ
-@មន្ទីរពេទ្យគន្ធបុប្ផា Dr.med. Beat Richner since 1992
#សំបុកត្រចៀកកាំធម្មជាតិអង្គរ
゚viralシ