ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ OAHP-Takeo

  • Home
  • United States
  • Reynoldsburg, OH
  • ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ OAHP-Takeo

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ OAHP-Takeo This page was created by OAHP-Takeo where is a subsidiary of GDAHP and PDAFF-Takeo.

ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥February 28, 2025១.អង្គភាពគម្រោ...
02/28/2025

ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
February 28, 2025

១.អង្គភាពគម្រោងថ្នាក់ខេត្តPPIU-TAK នៃគម្រោងសុខភាពសត្វឆ្លងព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ បានធ្វេីការប្រជុំស្ដីពីការពង្រឹងសមត្ថភាពជំនាញបច្ចេក់ទេសដល់គ្រូបង្កោល មន្រ្តីសម្របសម្រួល ព្រមទាំងពិនិត្យសម្ភារ:បរិក្ខាបច្ចេកទេសទាំងទ្រិស្ដី និងការអនុវត្តផ្ទាល់ ក្រោមអធិបតីភាពលោក ថៃ លី ប្រធានអង្គភាពគម្រោង ដោយមានការចូលពីមន្រ្តីគម្រោង ៤នាក់និងមន្រ្តីពាក់ពន្ធ័សរុប ១២នាក់ស្រី ១នាក់។

២.លោក នន សំ និង លោក សួន ប៉ូរ៉ុម មន្រ្តីសម្របសម្រួលសាលារៀនស្រែកសិករលេីការចិញ្ចឹមមាន់ស្រែបានដឹកនាំកសិករ ជាសិក្ខាកាមស្រុកទ្រាំង មកទស្សនកិច្ច នៅស្រុកត្រកក់ ដើម្បីរៀន ពីគ្នាទៅ វិញទៅមក និងធ្វើបទបង្ហាញ ដោយលោកគ្រូ ភិម ម៉េងហាក់ (NAHPRI) នៅផ្ទះកសិករគម្រូ ភូមិអង្គត្នោត ឃុំអង្គតាសោម មានសិក្ខាកាមចូលរួមសរុប ៣០នាក់ស្រី ១៣នាក់។

៣.លោក ទោ ចន្ធី មន្រ្តីការិយាល័យ បានចុះពិនិត្យណែនាំបច្ចេកទេសដល់កសិករចិញ្ចឹមសត្វ និងព្យាបាលគោអន់ចំណី ១ក្បាលនៅភូមិត្រពាំងរនោង ឃុំស្រែរនោង ស្រុកត្រាំកក់។

៤.លោកសែស សុខន មន្រ្តីការិយាល័យ បានត្រួតពិនិត្យអនាម័យសាច់ជ្រូក នៅសត្តឃាត្តដ្ឋាន និងការដាក់តាំងសាច់លក់ នៅផ្សារកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង។

៥.លោក កង អេត និងលោកប្រាង្គ សារុំ មន្រ្តីពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកត្រាំកក់ បានចុះពិនិត្យនិងណែនាំការធ្វេីជីវសុវត្ថភាពដល់កសិករចិញ្ចឹមជ្រូក១គ្រួសារ ស្មេី ២៥ក្បាលបានប៉ះពាល់បរិស្ថាន នៅភូមិខ្នាទៃ ឃុំអង្គតាសោម ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងសមាជិកភូមិ។

៦.តម្លៃសត្វរស់ និងស៊ុតបក្សីនៅកសិដ្ឋាន
+ជ្រូកកសិដ្ឋានសុីភី ១ ១០០០៛/គក្រ
+ជ្រូកកសិករ ១០ ០០០៛/គក្រ
+មាន់បីសាសន៍ ៧ ៤០០៛/គក្រ
+មាន់សាច់ ៥ ២០០៛/គក្រ
+មាន់ស្រែ ១ ៧៥០០៛/គក្រ
+ពងមាន់កសិដ្ឋាន ២៨០-៣២០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ស្រែភ្ញាស់១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ៥០ ០០០៛/ក្បាល
+ពងទាសាប៣២០-៣៦០៛/គ្រាប់
+ពងទាភ្ញាស់ ៤០០-៤៥០៛/គ្រាប់
+ពងទាកូន៥០០-៥៥០៛/គ្រាប់។

ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ថ្ងៃនេះ ជាថ្ងៃកោរFebruary 11, 20...
02/11/2025

ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃកោរ
February 11, 2025

១.អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃ​គម្រោង​សុខ​ភាព​សត្វ​ឆ្លង​ព្រំ​ដែន​ និង​ការជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​សត្វ​ ចំនួន​ ៥នាក់​ បាន​បន្ដបេីក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​ការបង្កាត់ពូជ​ ភាតរបរិស្ថាន​ បច្ចេកទេស​បង្កាត់​សិប្បនិមិត្ត​គោ​ ក្នុងសប្ដាហ៍ទី ២ ដោយបានរៀបចំនៅទីវាល គឺការអនុវត្តផ្ទាល់លើស្បូនគោ និងលូតស្ទាបស្បូនមេគោផ្ទាល់ ក៏មានការអញ្ជើញចូលរួមពីលោក​បណ្ឌិត នូ វនិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាប្រធានគ្រប់គ្រងគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជម្រុញខ្សែច្រវាក់តម្លៃសត្វ ព្រមទាំង​មន្ត្រី​ការិយាល័យ​ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេជោ​សែន​តាកែវ​ សរុបចំនួន​ ៧០នាក់​ ស្រី​ ១០នាក់​។ វគ្គ​បណ្ដុះបណ្ដាល​ធ្វើ​ឡើងនៅ​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ​។ ក្នុងឱកាសនេះលោកបណ្ឌិតបានមានមតិសំណេះសំណាល និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលខិតខំយកចិត្ដទុកដាក់រៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

២/លោក សែស សុខន មន្រ្តីការិយាល័យ បានព្យាបាលគោបាអន់ចំណី ១ក្បាលនៅភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង។

៣/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ១ ០ ៦០០៛/គក្រ
+ជ្រូកកសិករ ៩ ៥០០៛/គក្រ
+មាន់បីសាសន៍ ១ ១០០៛/គក្រ
+មាន់សាច់ ៥ ៣០០៛/គក្រ
+មាន់ស្រែ ២០ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៣៩០៛/គ្រាប់
+ពងទាកូន ៤៧០៛/គ្រាប់។

ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​តាកែវ[ដំណឹងជ្រើសរើស​ “សិក្ខាកាម​ចូលរៀន​​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​បង្កាត់​...
02/09/2025

ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​តាកែវ

[ដំណឹងជ្រើសរើស​ “សិក្ខាកាម​ចូលរៀន​​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​បង្កាត់​សិប្បនិមិត្ត​គោ​ ]’’ចូល​​រៀនដោយ​ឥតគិតថ្លៃ​‘’​
-កាលបរិច្ឆេទទទួលឈ្មោះចាប់ផ្តើម៖ ខែកុម្ភៈ​-មិនា ឆ្នាំ២០២៥

-សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកការិយាល័យ៖
លេខទូរស័ព្ទ៖០៦១​ ៣៦៣​ ៧៣៨
តេឡេក្រាម៖ ០១០​ ៨៣៦​ ៧៣៨

ថ្ងៃសុក្រ ១១រោច ខែបុស្ស  ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥----------------------១/លោក ថៃ លី ប្រធាន...
01/24/2025

ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥
----------------------
១/លោក ថៃ លី ប្រធានការិយាល័យ និងមន្រ្តី ៣នាក់ បានសហការជាមួយលោក សាក់ វន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និង បរិស្ថានស្រុកត្រាំកក់​ ព្រមទាំងមន្រ្តីពាក់ពន្ធ័ និងលោកស្រី ញឹម វ៉ាន់ ជំទុកទី1 ឃុំអូរសាយ បានប្រជុំសម្របសម្រួលដល់អ្នកលក់សាច់ជ្រូក-គោ
ដោយមានអាជីវករ លក់សាច់ជ្រូក គោ ជ្សារត្រពាំងអណ្ដេីកចូលរួមសរុប ១១នាក់ស្រី ៥នាក់។កិច្ចប្រជុំនេះធ្វេីនៅសាលាឃុំ អូរសារាយ​ ស្រុក​ត្រាំកក់​។

២/លោក ផន ផលរិទ្ធ​ និងលោក សុឹម ចាន់គ្រឹសស្នា មន្រ្តីការិយាល័យ​ បានចុះពិនិត្យពីវឌ្ឍនភាពក្នុងកិច្ចសន្យាជាមួយកសិករចិញ្ចឹមសត្វ និងអាជីវករ ទិញ លក់សត្វ ស្តុបសត្វចិញ្ចឹម ក្នុងការអនុវត្តបច្ចេកទេសធ្វេីជីវសុវត្ថិភាព ការទប់ស្កាត់ផលប៉ះពាល់បរិស្ថាន លេីទីតាំងចំនួន ៣ នៅជិតវិទ្យាល័យ និងអនុវិទ្យាល័យអង្គសីមា ស្ថិតនៅភូមិប្រសូតថ្មី ឃុំសំរោង ស្រុកត្រាំកក់។

៣/លោក ឃុន ប៊ុនធី មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានធ្វេីការបង្កាត់សិប្បនិមិ្មតគោ ១ក្បាលនៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្ដែត។

៤/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៥០០៛/គក្រ
+ជ្រូកកសិករ ៨ ៧០០៛/គក្រ
+មាន់បីសាសន៍ ៩ ២០០៛/គក្រ
+មាន់សាច់ ៥ ២០០៛/គក្រ
+មាន់ស្រែ ១៨ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៣៧០៛/គ្រាប់
+ពងទាកូន ៥៧០៛/គ្រាប់។

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥----------------------១/លោក ...
01/23/2025

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
----------------------
១/លោក ផន ផលរិទ្ធ មន្រ្តីការិយាល័យ​ បានសហការជាមួយលោក ប៊ុនចាន់ អនុប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះយកវត្ថុវិភាគ លេីសត្វមាន់ចំនួន ២០សំណាក សត្វទាចំនួន ២០សំណាក ដេីម្បីពិនិត្យរករីរុសជម្ងឺផ្តាសាយបក្សី នៅផ្សារធំតាកែវ ក្រុងដូនកែវ។

២/លោក នន សំ និងលោក សួន បូរ៉ុម មន្ត្រីការិយាល័យ​ ជាមន្រ្តូីសម្របសម្រួល គម្រោងសាលារៀនស្រែកសិករ ចិញ្ចឹមមាន់ស្រែ នៅស្រុកគោលដៅគឺស្រុកទ្រាំង និងស្រុកត្រាំកក់ បានចូលរួមវគ្គណ្ដុះបណ្ដាល បច្ចេកទេសចិញ្ចឹមមាន់ស្រែ ដោយមានការសម្របសម្រួលពីលោកគ្រូ ភឹម ម៉េងហាក់ (NAHPRI) ។វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គ នាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ។

៣/លោក ទោ ចន្ធី មន្រ្តីការិយាល័យ​ បានចុះណែនាំបច្ចេកទេសដល់កសិករចិញ្ចឹមជ្រូក និងចាក់ថ្នាំទំលាក់សត្វល្អិតកូនជ្រូក ១០ក្បាលនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់។

៤/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៥០០៛/គក្រ
+ជ្រូកកសិករ ៨ ៧០០៛/គក្រ
+មាន់បីសាសន៍ ៩ ២០០៛/គក្រ
+មាន់សាច់ ៥ ២០០៛/គក្រ
+មាន់ស្រែ ១៨ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៣៧០៛/គ្រាប់
+ពងទាកូន ៥៧០៛/គ្រាប់។

ថ្ងៃ​ពុធ ៩រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--------------------១/លោក​ ថៃ​ លី​ ...
01/22/2025

ថ្ងៃ​ពុធ ៩រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥
--------------------
១/លោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ ជា​ប្រធាន​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងសុខ​ភាព​សត្វ​ឆ្លង​ដែន​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ និង​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​(CLHVCIP) និង​មន្ត្រី​គម្រោង​ចំនួន​ ៤​នាក់​ បានបន្ត​​ចូលរួម​សិក្ខាសាលា​ថ្នាក់​ខេត្ត​ស្ដី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បង្កាត់​ពូជ​ភាតរបរិស្ថាន​-បច្ចេកទេស​ បង្កាត់​សិប្បនិមិ្មតគោ​ នៅ​ខេត្ត​តាកែវ​ ដោយ​សម្របសម្រួល​ដោយ​លោក​បណ្ឌិត​​ ម៉ម​ សុមុនី​ អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ​ នៃ​អគ្គនាយកដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិតកម្ម​សត្វ​​ ជា​ប្រធាន​ប្រធាន​ផ្នែក​អត្តសញ្ញាណ​កម្ម​សត្វ​ និង​ប្រព័ន្ធ​តាម​ដាន​ប្រភព​សត្វ​ ព្រមទាំង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ និង​ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេជោ​សែន​តាកែវ​ សរុបចំនួន​ ៧០នាក់​ ស្រី​ ១២នាក់​។ សិក្ខាសាលា​ធ្វើ​ឡើងនៅ​សណ្ឋាគារ​អាលីស​វីឡា​ ខេត្តតាកែវ​។

ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥១/លោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ...
01/21/2025

ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

១/លោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ ជា​ប្រធាន​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងសុខ​ភាព​សត្វ​ឆ្លង​ដែន​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ និង​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​(CLHVCIP) និង​មន្ត្រី​គម្រោង​ចំនួន​ ៤​នាក់​ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​ខេត្ត​ស្ដី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បង្កាត់​ពូជ​ភាតរបរិស្ថាន​-បច្ចេកទេស​ បង្កាត់​សិប្បនិមិ្មតគោ​ នៅ​ខេត្ត​តាកែវ​ ស្ថិត​ក្រោម​អធិបតី​ភាព​លោក​ ម៉ម​ សុមុនី​ អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ​ នៃ​អគ្គនាយកដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិតកម្ម​សត្វ​​ ជា​ប្រធាន​ប្រធាន​ផ្នែក​អត្តសញ្ញាណ​កម្ម​សត្វ​ និង​ប្រព័ន្ធ​តាម​ដាន​ប្រភព​សត្វ​ និង​លោក​ សុខ​ ចាន់​សុផល​ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ ព្រមទាំង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ និង​ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេជោ​សែន​តាកែវ​ សរុបចំនួន​ ៧០នាក់​ ស្រី​ ១២នាក់​។ សិក្ខាសាលា​ធ្វើ​ឡើងនៅ​សណ្ឋាគារ​អាលីស​វីឡា​ ខេត្តតាកែវ​។

២/លោក ឃុន ប៊ុនធី មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានធ្វេីការបង្កាត់ពូជសិប្បនិមិ្មតគោ ១ក្បាលនៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់។

៣/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៥០០៛/គក្រ
+ជ្រូកកសិករ ៨ ៧០០៛/គក្រ
+មាន់បីសាសន៍ ៩ ២០០៛/គក្រ
+មាន់សាច់ ៥ ២០០៛/គក្រ
+មាន់ស្រែ ១៨ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៣៧០៛/គ្រាប់
+ពងទាកូន ៥៧០៛/គ្រាប់។

សារលិខិតជូនពរ ជូនចំពោះលោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​​ខេត្ត​តាកែវ​ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំស...
12/29/2024

សារលិខិតជូនពរ ជូនចំពោះលោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​​ខេត្ត​តាកែវ​ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥
------------------------
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ខាងមុខនេះ យេីង​ខ្ញុំ​ជា​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ជូនលោក​ប្រធាន​ និងលោក​ស្រី​ ព្រមទាំងបុត្រជាទីស្រឡាញ់ សូមសម្រេចបាននូវពុទ្ធពរ និងពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរ ជូនចំពោះ លោក​ ញ៉ិប​ ស្រ៊ន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​តាកែវ​ ក្នុងឱកាសចូលឆ្នាំ...
12/29/2024

សារលិខិតជូនពរ ជូនចំពោះ លោក​ ញ៉ិប​ ស្រ៊ន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​តាកែវ​ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥
------------------------
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ខាងមុខនេះ ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ជូនលោក​ប្រធាន​ និងលោក​ស្រី​ ព្រមទាំងបុត្រជាទីស្រឡាញ់ សូមសម្រេចបាននូវពុទ្ធពរ និងពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សារលិខិតជូនពរ ជូនចំពោះ ឯកឧត្តម តាន់​ ផាន់​ណារ៉ា​ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​ដ្ឋាន​សុខ​ភាព​សត...
12/29/2024

សារលិខិតជូនពរ ជូនចំពោះ ឯកឧត្តម តាន់​ ផាន់​ណារ៉ា​ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​ដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥
------------------------
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ខាងមុខនេះ ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​តាកែវ​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ជូនឯកឧត្តមអគ្គ និងលោកជំទាវ ព្រមទាំងបុត្រជាទីស្រឡាញ់ សូមសម្រេចបាននូវពុទ្ធពរ និងពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ថ្ងៃពុធ ១៣កេីត ខែកក្ដិក   ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ចកា ឆ្នាំ២០២៤----------------------១/លោក អុីង សុភ...
11/13/2024

ថ្ងៃពុធ ១៣កេីត ខែកក្ដិក ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ចកា ឆ្នាំ២០២៤
----------------------
១/លោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចូលរួមកិច្ចប្រជុំជំនួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូទីក្រុងស៊ាងយ៉ាង ខេត្តហ៊ូបុី នៃសាធារណរដ្ឋប្រជាមានិតចិន និងមកទស្សន:កិច្ចសិក្សានៅខេត្តតាកែវ ដែលដឹកនាំសម្របសម្រួលដោយលោក សុត ខុន អភិបាលរងខេត្ត តាកែវ។កិច្ចប្រជុំនេះធ្វេីនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាកែវ។

២/មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តតាកែវ បានសហការជាមួយលោក កង អេត មន្រ្តីទទួលបន្ទុកពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកត្រាំកក់ បានចុះណែនាំពីវិធានជីវសុវត្ថិភាពរួមទាំងបាញ់ថ្នាំរំងាប់មេរោគ នៅទីតាំងចិញ្ចឹមគោ ក្របី និងទ្រុងមាន់ព្រងទាំងព្យាបាលគោ ក្របីឈឺជេីង និងផ្ដល់ថ្នាំម្លឺមីឌីទ្បែន និងថ្នាំសំលាប់មេរោគមួយចំនួនដល់កសិដ្ឋានចិញ្ចឹមសត្វ លោក ហ៊ូ សារ៉ាន់ ដេីម្បីទុកប្រេីប្រាស់បន្ត ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយណ៏។

៣/លោក ឆេង ចាន់តារា មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តជាមន្រ្តីសម្របសម្រួលទ្បជីវឧស្ម័នខេត្តរួមនិងជាងឡជីឧស្ម័នខេត្តតាកែវបានចុះពង្រឹងសេវាក្រោយជាវ និងត្រួតពិនិត្យទីតាំងសាងសង់ឡថ្មីនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ។

៤/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ០០០៛/គក្រ
+ជ្រូកកសិករ ៨ ៥០០៛/គក្រ
+មាន់បីសាសន៍ ៨ ៨០០៛/គក្រ
+មាន់សាច់ ៤ ០០០៛/គក្រ
+មាន់ស្រែ ១៨ ៥០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៤២០-៤៤០៛/គ្រាប់
+ពងទាកូន ៦០០-៦១០៛/គ្រាប់។

ព្រឹក​ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤--------------ការិយាល័យ​ផលិ...
10/22/2024

ព្រឹក​ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
--------------
ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បាន​បេីក​កិច្ចប្រជុំ​ប្រចាំ​ខែ​តុលា​ ឆ្នាំ​២០២៤​ ដេីម្បី​បូក​សរុប​ការងារ​ដែល​សម្រេច​បាន​ និង​រៀបចំ​ផែនការ​បន្ត​ ស្ថិត​ក្រោម​អធិបតី​ភាព​លោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ​ និង​មន្ត្រី​ ព្រមទាំង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ តាម​បណ្ដា​ក្រុង​ ស្រុក​ ទាំង​ ១០​ ផង​ដែរ​។ កិច្ចប្រជុំ​ធ្វើ​ឡេីង​នៅ​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​។

ថ្ងៃសុក្រ​ ខែស្រាពណ៏​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​៣០​ ខែសីហា​ ឆ្នាំ២០២៤---------------------១/លោក​ ថៃ​ លី​ ប្រធា...
08/30/2024

ថ្ងៃសុក្រ​ ខែស្រាពណ៏​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​៣០​ ខែសីហា​ ឆ្នាំ២០២៤
---------------------
១/លោក​ ថៃ​ លី​ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចូលរួមសិក្ខាសាលាស្ដីពី"ការរៀបចំផែនការសកម្មភាព​ និងថវិកាសមិទ្ធកម្ម​ ឆ្នាំ២០២៥​ និងការពិគ្រោះយោបល់លេីក្របខណ្ឌផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏អនុវិស័យសុខភាពសត្វ​ និងផលិតកម្មសត្វ​ ២០២៦-២០៣៥​"ក្រោមអធិបតីភាព​ ឯកឧត្តម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។សិក្ខាសាលានេះរៀបចំនៅសណ្ឋាគារ​ ខេមរាអង្គរ​ ខេត្តសៀមរាប។

២/លោក​ ទូច​ សារ៉េត​ និងលោក​ សែស​ សុខន​ មន្រ្តីការិយាល័យ​ផលិតកម្មនិងបសុព្យាបាលខេត្តបានបន្តបណ្ដុះបណ្ដាល​កសិករចំនួន​ ៤៥នាក់​ ស្រី​ ១១នាក់​ ចុះអនុវត្តជាក់ស្ដែងអំពី​ការធ្វេីវ៉ាក់សាំងការពារជំងឺញូវកាស​ ជំងឺអុត​ និងការពារជំងឺអាសន្នរោគមាន់​ បានកូនមាន់ចំនួន​ ១៣៥ក្បាលនៅភូមិពងទឹក​ ឃុំសំរោង​ ស្រុកត្រាំកក់​ បន្ទាប់ពីបានរៀនបញ្ចប់ផ្នែកទ្រឹស្ដី​ ក្រោមគម្រោងថវិកា​ ក្រសួងអភិវឌ្ឍន៏ជនបទ​ ។វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត​ តាកែវ​ ។

៣/លោក​ ទោ​ ចន្ធី​ មន្រ្តីការិយាល័យលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស​ ដល់កសិករចិញ្ចឹមសត្វនិងចាក់ថ្នាំទំលាក់សត្វល្អិតគោ​ ២ក្បាលនៅភូមិប្រជុំ​ ឃុំស្រែរនោង​ ស្រុកត្រាំកក់។

៤/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ ៨​ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៩០០៛/គក្រ
+មាន់សាច់ ៥​ ៥០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទា សាប ៤០០-៤៣០៛/គ្រាប់
+ពងទាសាបភ្ញាស់​ ៤៥០-៥០០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រាប់។

ថ្ងៃ​ពុធ​ ៩រោច ខែស្រាពណ៏​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ២០២៤---------------------១/លោក​ ឈឹម​ ណែម​...
08/28/2024

ថ្ងៃ​ពុធ​ ៩រោច ខែស្រាពណ៏​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ២០២៤
---------------------
១/លោក​ ឈឹម​ ណែម​ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចូលរួមប្រជុំពិភាក្សា​ និងដោះស្រាយអំពីការងារផលិតកម្មកសិកម្មប្រចាំខែសីហា​ ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ លោក​ ញុិប​ ស្រ៊ន​ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ។កិច្ចប្រជុំធ្វេីនៅសាលប្រជុំមន្ទីរកសិកម្មខេត្ត។

២/លោក​ អ៉ីង​ សុភិន​ អនុប្រធានការិយាល័យ​ផលិតកម្មនិងបសុព្យាបាលខេត្ត​ រួម​ទាំង​មន្រ្តី​ ០៤នាក់​ ស្រី​ ០១​នាក់​ បានសហការណ៏ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ​ និងផលិតកម្មស​ត្វ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ និងមន្រ្តីនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង(CDC)​ ក្រសួងសុខាភិបាល​ ដែលមានការគាំទ្រពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO)​ ដោយមានការចូលរួមពីលោក​ អ៊ុក​ សុខា​ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកព្រៃកប្បាស​ លោក​ តាក់​ ប៊ុនលី​ មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុក​ និងលោកគ្រូ​ អ្នកគ្រូ​។ក្រុមការងារបានបន្តបេីកវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី​ និងជំងឺឆ្កែឆ្កួត​ ដល់សិស្សានុសិស្ស​ នៅវេទិកាទី៧​ និងទី៨​ នៅវិទ្យាល័យ​ និងអនុវិទ្យាល័យភ្ញីមាស​ សរុបចំនួន​ ៥០០នាក់​ ស្រី​២៤៧នាក់​ ស្ថិតនៅភូមិ​ត្រពាំងធំ​ ឃុំព្រៃផ្ដៅ​ ស្រុកព្រៃកប្បាស។

៣/លោក​ ទូច​ សារ៉េត​ និងលោក​ សែស​ សុខន​ មន្រ្តីការិយាល័យ​ផលិតកម្មនិងបសុព្យាបាលខេត្តបានបន្តបណ្ដុះបណ្ដាល​ មុខជំនាញមូលដ្ឋាន​ វគ្គជំងឺឆ្លង​ មាន​់​ ជ្រូក​ វិធានការណ៏ារពារ​ និងការព្យាបាលសត្វ​ ដល់កសិករ​ ចំនួន​ ៤៥នាក់​ ស្រី១១នាក់​ មកពី​ ៤ភូមិ​ ឃុំសំរោង​ ស្រុកត្រាំកក់ក្រោមគម្រោងថវិកា​ ក្រសួងអភិវឌ្ឍន៏ជនបទ​ ។វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត​ តាកែវ​ ។

៤/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ ៨​ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៩០០៛/គក្រ
+មាន់សាច់ ៥​ ៥០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទា សាប ៤០០-៤៣០៛/គ្រាប់
+ពងទាសាបភ្ញាស់​ ៤៥០-៥០០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រ

ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤------------------១.លោក អ៉ីង សុភ...
08/27/2024

ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
------------------

១.លោក អ៉ីង សុភិន អនុប្រធានការិយាល័យ រួមទាំងមន្រ្តី ០៤នាក់ ស្រី ០១ នាក់ បានសហការណ៏ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មស ត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដោយមានការចូលរួមពីលោក​ អ៊ុក​ សុខា​ ប្រធាន​ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ និង​លោក​ តាក់ ប៊ុនលី មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុកព្រៃកប្បាស ព្រម​ទាំង​លោកគ្រូ អ្នកគ្រូ បានបេីកវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី និងជំងឺឆ្កែឆ្កួត ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យ​ក្រាំង​ស្លា​ និង​វិទ្យាល័យ​ក្រាំង​ស្លា​ ​ស្រុក​ព្រៃ​កប្បាស​ ដែល​មាន​លោក​គ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ ចូលរួម​សរុប​ចំនួន​ ៥១០នាក់​ ស្រី​ ២០១នាក់​។ បានចែកខិត្តបណ្ណផ្សព្វផ្សាយជំងឺផ្ដាសាយបក្សីផងដែរ។

២.លោក ទូច សារ៉េត និងលោក សែស សុខន មន្រ្តីការិយាល័យ បានបន្តបណ្ដុះបណ្ដាល មុខជំនាញមូលដ្ឋាន វគ្គចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ដល់កសិករ ចំនួន ៩០នាក់ ស្រី ២៣នាក់ អញ្ចេីញមកពី ០៨ ភូមិនៃឃុំសំរោង ស្រុកត្រាំកក់ ក្រោមគម្រោងថិកា ក្រសួងអភិវឌ្ឍន៏ជនបទ ។បណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តតាកែវ ។

៣.លោក ទោ ចន្ធី និងលោក សែស សុខន មន្រ្តីការិយាល័យ​ បានចុះណែនាំបច្ចេកទេស ដល់កសិករចិញ្ចឹមសត្វនិងព្យាបាលជ្រូក រាគ ២ក្បាលនៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ និងព្យាបាលគោអន់ចំណី ១ក្បាលនៅភូមិពោតាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់។

៤.តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ ៨ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧ ៩០០៛/គក្រ
+មាន់សាច់ ៥ ៥០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទា សាប ៤០0-៤៣០៛/គ្រាប់
+ពងទាសាបភ្ញាស់ ៤៥០-៥០០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រាប់។

ថ្ងៃចន្ទ ៧រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤---------------------១.លោក ថៃ លី ប្រធានកា...
08/26/2024

ថ្ងៃចន្ទ ៧រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤
---------------------
១.លោក ថៃ លី ប្រធានការិយាល័យ និង លោក អ៉ីង សុភិន អនុប្រធានការិយាល័យ រួមទាំងមន្រ្តី ០៤នាក់ ស្រី ០១ នាក់ បានសហការណ៏ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មស ត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដោយមានការចូលរួមពីលោក តាក់ ប៊ុនលី មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុកព្រៃកប្បាស និងលោកគ្រូ អ្នកគ្រូ បានបេីកវេទិកា ផ្សព្វផ្សាយជំងឺផ្ដាសាយក្សី និងជំងឺឆ្កែឆ្កួត ដល់សិស្សានុសិស្ស ចំនួន​ ០២​ សាលា​នៅ​ក្នុង​ស្រុក​ព្រៃ​កប្បាស​ រួម​មាន​វិទ្យាល័យ​ហេង​សំរិន​​ និង​វិទ្យាល័យ​ចំប៉ា​ ដែល​មាន​លោក​គ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ សរុប​ចំនួន​ ១០២៥នាក់​ ស្រី​៥៩៥នាក់​។

២.លោក ទូច សារ៉េត និងលោក សែស សុខន មន្រ្តីការិយាល័យ បានបេីក​បណ្ដុះបណ្ដាល មុខជំនាញមូលដ្ឋាន វគ្គចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ដល់កសិករ ចំនួន ៩០នាក់ ស្រី ២៣នាក់ អញ្ជេីញមកពី ០៨ ភូមិនៃឃុំសំរោង ស្រុកត្រាំកក់ ក្រោមគម្រោងថិកា ក្រសួងអភិវឌ្ឍន៏ជនបទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តតាកែវ ។

៣.លោក ទោ ចន្ធី និងលោក សែស សុខន មន្រ្តីការិយាល័យបានចុះណែនាំបច្ចេកទេស ដល់កសិករចិញ្ចឹមសត្វនិងព្យាបាលជ្រូក ១ក្បាលនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ និងព្យាបាលគោអន់ចំណី ១ក្បាលនៅភូមិអង្គុញ ឃុំត្រលាច ស្រុកទ្រាំង។

៤.តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ ៨ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧ ៩០០៛/គក្រ
+មាន់សាច់ ៥ ៥០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទា សាប ៣៨០-៤០០៛/គ្រាប់
+ពងទាសាបភ្ញាស់ ៤៥០-៥០០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រាប់។

ថ្ងៃសុក្រ ១២កេីត ខែស្រាពណ៏ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤---------------------១/មន្រ្តីការិយាល័...
08/16/2024

ថ្ងៃសុក្រ ១២កេីត ខែស្រាពណ៏ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤
---------------------
១/មន្រ្តីការិយាល័យ​ ចំនួន​ ៥នាក់​ និងលោកមេភូមិ ពោធិ៍​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ ស្រុក​គិរីវង់​ បានចូលរួមកិច្ចប្រជុំលេីការវិភាគស្ថានភាពនៃការប្រេីប្រាស់វិធីសាស្រ្តសុខភាពតែមួយក្នុងការត្រៀមបង្ការនិងឆ្លេីយតបជងឺផ្ដាសាយបក្សី(H5N1)នៅប្រទេសកម្ពុជា រៀបចំដោយក្រុមអ្នកស្រាវជ្រាវទទួលថវិកាគាំទ្រពីសាកលវិទ្យាល័យសុខភាពតែមួយនៃអាសុីអាគ្នេយ៏(SEAOHOUN)និងបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយនៅកម្ពុជា(CAMBOHUN)ដឹកនាំដោយលោក ង៉ោ ចំណាប់ និងជាអ្នកសម្របសម្រួល។ កិច្ចប្រជុំនេះធ្វេីនៅសណ្ឋាគារអាលីសវិទ្បា ខេត្ត​តាកែវ​។

២/លោក ឃុន ប៊ុនធី មន្រ្តីការិយាល័យ​ បានធ្វេីការបង្កាត់សិប្បនិមិ្មតគោ ១ក្បាលភ្នំទេព ឃុំព្រែកផ្ទោល ស្រុកអង្គបូរី។

៣/លោក យឹម បូរិន និង​លោក​ សែស​ សុខន​ មន្រ្តីការិយាល័យ​ បានចុះត្រួតពិន្យ និងណែនាំលក្ខណះបច្ចេកទេស ការចិញ្ចឹមពូជមាន់ស្គួយ ផ្ទះលោកស្រីកន ភារម្យ ស្ថិតនៅ ភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់។

៤/លោក ទោ ចន្ធី មន្រ្តីការិយាល័យ​ បានចុះណែនាំបច្ចេកទេស ដល់កសិករចិញ្ចឹមសត្វ និងចាក់វ៉ាក់សាំងប៉េស្តកូនជ្រូក ១០ក្បាលនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់។

៥/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ ៨ ៧០០៛/គក្រ
+មាន់បីសាសន៍ ៨ ៦០០៛/គក្រ
+មាន់សាច់ ៥ ៥០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទា សាប ៣៨០-៤០០៛/គ្រាប់
+ពងទាកូន ៤២០-៤៥០៛/គ្រាប់។

ថ្ងៃអង្គារ​ ៩កេីត ខែស្រាពណ៏​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ២០២៤---------------------១/មន្រ្តីការិ...
08/13/2024

ថ្ងៃអង្គារ​ ៩កេីត ខែស្រាពណ៏​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ២០២៤
---------------------
១/មន្រ្តីការិយាល័យ ៣នាក់​ បានចុះណែនាំបច្ចេកទេស​ ដល់កសិករចិញ្ចឹមសត្វ​ និងព្យាបាលគោឈឺជេីង១ក្បាល​ នៅភូមិសាមគ្គី​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ ជួយសង្គ្រោះមេគោងាប់កូនក្នុងពោះ​ (លូកយកកូនចេញ)១ក្បាល​ នៅភូមិព្រេច​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ​ និងព្យាបាលជ្រូកអន់ចំណី​ ២ក្បាល​ នៅភូមិក្រោម​ ឃុំសន្លុង​ ស្រុកទ្រាំង។

២/តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ ៨​ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៦០០៛/គក្រ
+មាន់សាច់ ៤​ ៨០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទា សាប ៣៨០-៤០០៛/គ្រាប់
+ពងទាកូន ៤២០-៤៥០៛/គ្រាប់។

Address

9530 Township Highway 169
Reynoldsburg, OH
43068

Alerts

Be the first to know and let us send you an email when ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ OAHP-Takeo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ OAHP-Takeo:

Share