ស៊ីសេក - CCEC Breeders
- Home
- Cambodia
- Phnom Penh
- ស៊ីសេក - CCEC Breeders
ការចិញ្ចឹមគោប្រៀបដូចជាមានធនាគារមួយប្រចាំក្នុងផ្ទះ
(20)
Address
House Number 65, Street Number 21 2-D, Khva Village, Dangkor Commune, Dangkor District (Chamkar Doung)
Phnom Penh
12401
Opening Hours
Monday | 08:00 - 17:00 |
Tuesday | 08:00 - 17:00 |
Wednesday | 08:00 - 17:00 |
Thursday | 08:00 - 17:00 |
Friday | 08:00 - 17:00 |
Saturday | 08:00 - 17:00 |
Sunday | 08:00 - 17:00 |
Website
Alerts
Be the first to know and let us send you an email when ស៊ីសេក - CCEC Breeders posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Shortcuts
Category
ស៊ីសេក សូមស្វាគមន៍
*English Below*
ជីវប្រវត្តិ
ក្លឹបអ្នកឯកទេសគោកម្ពុជា (Cambodian Cattle Expert Club) ហៅកាត់ថាស៊ីសេក (CCEC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយយុវបញ្ញវ័នកូនកសិករខ្មែរមួយក្រុម ដែលទទួលបានការអប់រំបណ្ដុះបណ្ដាលថ្នាក់បច្ចេកទេសជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសត្វ និងវេជ្ជសាស្ត្រសត្វ កម្រិតឧត្តមនិងក្រោយឧត្តម នៅក្នុងនិងក្រៅស្រុក មានដូចជា ប្រទេសអូស្ត្រាលី និងថៃ។ ក្លឹបនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើង និងប្រតិបត្តិការស្របតាមពេលវេលាមួយ ដែលសង្គមជាតិបច្ចុប្បន្នមានតម្រូវការជំនួយផ្នែកបច្ចេកទេស ជាពិសេសប្រជាកសិករ និងក្រុមហ៊ុនវិនិយោគនានាក្នុងឧស្សាហកម្មគោក្របីនៅកម្ពុជា ដើម្បីរុញផែនការគោលដៅកសិដ្ឋានរបស់ពួកគេឱ្យសម្រេចបានជោគជ័យ។ ស៊ីសេកគឺជាក្រុមអ្នកឯកទេសវិជ្ជាជីវៈឯកជនមួយដំបូងគេបំផុតនៅកម្ពុជាដែលដើរតួនាទីយ៉ាងសកម្មជាមួយដៃគូនានា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យផលិតកម្មគោក្របីឱ្យមានការរីកចម្រើនឡើងជាលក្ខណៈឧស្សាហកម្ម ដោយផ្ដោតលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកែច្នៃ បង្កើតថ្មី ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីជាផលប្រយោជន៍ដល់សង្គម បរិស្ថាន និងមជ្ឈដ្ឋានទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។
ការងាររបស់ CCEC មួយផ្នែកទៀតគឺការចែករំលែកព័ត៌មាន និងសម្របសម្រួលពាណិជ្ជកម្ម ដើម្បីជំរុញផលិតកម្មគោក្របីនៅកម្ពុជា ដោយឈរលើគុណតម្លៃស្នូលចំនួនបីគឺ មនសិការ សុចរិតភាព និងការផ្ដល់ឱ្យ។ ស៊ីសេកផ្ដោតលើការរុករកចំនួនបួនជាអត្ថិភាពរួមមាន ការស្រាវជ្រាវកែច្នៃ បង្កើតថ្មី ការអភិវឌ្ឍសុខភាពសត្វនិងផលិតកម្មសត្វ ការកែច្នៃប្រើប្រាស់កាកសំណល់កសិផលឱ្យអស់លទ្ធភាព និងការជំរុញកំណើនសេដ្ឋកិច្ចកសិកម្ម។ យើងយល់ឃើញថា “កាលណាកសិករមានចំណេះដឹងកាន់តែច្រើន ការចិញ្ចឹមសត្វរបស់គាត់នឹងទទួលបានជោគជ័យ និងមាននិរន្តរភាព ហើយវិស័យចិញ្ចឹមសត្វរបស់ជាតិយើងនឹងរីកចម្រើន។ ពេលនោះយើងទាំងអស់គ្នានឹងរួចផុតពីភាពអត់ឃ្លាន”៕