Urban Farming - កសិកម្មទីក្រុង

Urban Farming - កសិកម្មទីក្រុង ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Urban Farming - កសិកម្មទីក្រុង, ฟาร์มในเมือง, Bangkok.

សមាសធាតុនៃសារធាតុចិញ្ចឹមដែលមានក្នុងទឹកចិញ្ចឹមត្រី Nutrients for Plants in Fish Water -----👉សូមតាមដានហ្វេសប៊ុកផេកខាងក្រោម...
24/05/2024

សមាសធាតុនៃសារធាតុចិញ្ចឹមដែលមានក្នុងទឹកចិញ្ចឹមត្រី
Nutrients for Plants in Fish Water
-----
👉សូមតាមដានហ្វេសប៊ុកផេកខាងក្រោមដើម្បីទស្សនវីដេអូបង្រៀនកសិកម្មថ្មីៗបន្តទៀត
ណាស្តូសេនធ័រ • 𝗡𝗔𝗦𝗧𝗢 𝗖𝗲𝗻𝘁𝗲𝗿
iDEAS on FARM
𝟏𝟎 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐢𝐧 𝐟𝐚𝐫𝐦 𝐜𝐥𝐚𝐬𝐬
Urban Farming - កសិកម្មទីក្រុង
Soil & Crop - ដី និងដំណាំ

វិធីដាំជីវ៉ាន់ស៊ុយក្នុងទឹកងាយៗនៅផ្ទះI-តម្រូវការសម្ភារ:-គ្រាប់ជីវ៉ាន់ស៊ុយ-កញ្ច្រែងមានរន្ធ-ចាន ឬកាធុនដែក-ទឹក (យកល្អប្រើទឹក...
22/05/2024

វិធីដាំជីវ៉ាន់ស៊ុយក្នុងទឹកងាយៗនៅផ្ទះ
I-តម្រូវការសម្ភារ:
-គ្រាប់ជីវ៉ាន់ស៊ុយ
-កញ្ច្រែងមានរន្ធ
-ចាន ឬកាធុនដែក
-ទឹក (យកល្អប្រើទឹក Hydroponics)
II-ដំណើរការដាំដុះ
-ជ្រើសរើសគ្រាប់ពូជដែលមានគុណភាពល្អ និងមានដំណុះខ្ពស់
-ជ្រើសរើសកញ្ច្រែងដែលមានរន្ធក្រឡាញឹក
-ដាក់ទឹកធម្មតាក្នុងកាធុនដែក និងយកកញ្ច្រែងមកកល់ពីលើ (ដោយបាតកញ្ច្រែងស្មើនឹងផ្ទៃទឹក)
-រាយគ្រាប់ជីវ៉ាន់ស៊ុយពេញផ្ទៃបាតកញ្ច្រែង
-២៤ម៉ោងគ្រាប់ជីវ៉ាន់ស៊ុយនឹងអាចដុះជាដំណុះ
-៣ថ្ងៃក្រោយ គួររើសសម្បកគ្រាប់ចេញ និងយកកូនដំណុះទៅហាលនឹងពន្លឺព្រះអាទិត្យរៀងរាល់ព្រឹកព្រលឹម
-ពេលកូនដំណុះអាយុ១០-១៥ថ្ងៃ ត្រូវផ្លាស់ទឹកធម្មតាចេញ និងជំនួសមកវិញដោយទឹក Hydroponics
-ពេលដើមលូតបានកម្ពស់ពី១៥-២០សង្ទីម៉ែត្រ ទើបអាចកាត់ហូបបាន
*ក្នុងករណីប្រមូលផលគ្រាប់ ២-៣សប្តាហ៍ក្រោយចេញផ្កា៕
-----
👉សូមតាមដានហ្វេសប៊ុកផេកខាងក្រោមដើម្បីទទួលបាននូវវីដេអូបង្រៀនពីបច្ចេកទេសកសិកម្ម
ណាស្តូសេនធ័រ • 𝗡𝗔𝗦𝗧𝗢 𝗖𝗲𝗻𝘁𝗲𝗿
Soil & Crop - ដី និងដំណាំ
𝟏𝟎 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐢𝐧 𝐟𝐚𝐫𝐦 𝐜𝐥𝐚𝐬𝐬
iDEAS on FARM
Urban Farming - កសិកម្មទីក្រុង

គន្លឹះធ្វើផលិតកម្មដំណាំបន្លែសម្រាប់អ្នកចាប់ផ្តើមដំបូង----មានផ្សាយក្នុងផេកណាស្តូសេនធ័រ • 𝗡𝗔𝗦𝗧𝗢 𝗖𝗲𝗻𝘁𝗲𝗿 រៀងរាល់ថ្ងៃ𝟏𝟎 𝐦𝐢𝐧𝐮𝐭...
19/05/2024

គន្លឹះធ្វើផលិតកម្មដំណាំបន្លែសម្រាប់អ្នកចាប់ផ្តើមដំបូង
----
មានផ្សាយក្នុងផេក
ណាស្តូសេនធ័រ • 𝗡𝗔𝗦𝗧𝗢 𝗖𝗲𝗻𝘁𝗲𝗿 រៀងរាល់ថ្ងៃ
𝟏𝟎 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐢𝐧 𝐟𝐚𝐫𝐦 𝐜𝐥𝐚𝐬𝐬 រៀងរាល់ថ្ងៃចន្ទ-ពុធ-សុក្រ
Soil & Crop - ដី និងដំណាំ រៀងរាល់ថ្ងៃអង្គារ-ព្រហស្បតិ៍-សៅរ
iDEAS on FARM រៀងរាល់ថ្ងៃសៅរ-អាទិត្យ

សូមអរគុណ

វិធីសាស្ត្រ Jar Test​ ដើម្បីកំណត់ប្រភេទដី-----វិធីសាស្ត្រ Jar Test ជាវិធីសាស្ត្រសាមញ្ញ ងាយធ្វើ តែលទ្ធផលនឹងបង្ហាញច្បាស់ពី...
16/05/2024

វិធីសាស្ត្រ Jar Test​ ដើម្បីកំណត់ប្រភេទដី
-----
វិធីសាស្ត្រ Jar Test ជាវិធីសាស្ត្រសាមញ្ញ ងាយធ្វើ តែលទ្ធផលនឹងបង្ហាញច្បាស់ពីប្រភេទដីរបស់អ្នក តាមរយ:ការបង្ហាញពីសមាមាត្រដីខ្សាច់ ដីល្បាប់ និងដីឥដ្ឋ។
I-ដំណើរការធ្វើ Jar Test
-ប្រមូលសំណាកដីពីចម្ការរបស់អ្នក ដាក់ក្នុងកែវថ្លា (ដាក់ដីពាក់កណ្តាលកែវ)
-ចាក់ទឹកបំពេញត្រឹមកកែវ (ហាមពេញដល់គម្របកែវ)
-មួលគម្របឲ្យជិតល្អ
-អង្រួន ឬក្រឡុកឲ្យខ្លាំងដើម្បីបំបែកភាគល្អិតដី (ដើម្បីឲ្យដីរាយល្អ)
-ទុកកែវ ២៤ម៉ោង យើងនឹងសង្កេតឃើញពីស្រទាប់ផ្សេងគ្នានៃខ្សាច់ ល្បាប់ និងឥដ្ឋ។
ការធ្វើតេស្ត៍ដីបែបនេះ អាចឲ្យអ្នកដឹងបានពីប្រភេទដីរបស់អ្នក និងអាចឲ្យអ្នកធ្វើការសម្រេចចិត្តប្រើប្រាស់វត្ថុធាតុដើមណាមួយដើម្បីកែលម្អ និងលើកកម្ពស់គុណភាពដីរបស់អ្នក។
II-សមាមាត្រដីដែលមានគុណភាពល្អ
-ខ្សាច់ (Sand) ៤០-៦០%
-ល្បាប់ (Silt) ២០-៤០%
-ឥដ្ឋ (Clay) ២០-៤០%
III-ប្រភេទដីសមស្របតាមប្រភេទដំណាំ
ដំណាំបន្លែ
-Sandy Loam Soil: 40% sand, 40% silt, 20% clay.
-Clay Loam Soil: 30% sand, 30% silt, 40% clay.
-Silty Soil: 35% sand, 50% silt, 15% clay.
ដំណាំឈើហូបផ្លែ
-Sandy Soil: 50% sand, 30% silt, 20% clay.
-Loamy Soil: 40% sand, 40% silt, 20% clay.
-Silty Clay Soil: 20% sand, 40% silt, 40% clay.
ប្រភេទឈើ
-Sandy Soil: 60% sand, 30% silt, 10% clay.
-Loamy Soil: 40% sand, 40% silt, 20% clay.
-Clayey Soil: 30% sand, 20% silt, 50% clay.
IV-ការកែលម្អគុណភាពដី
-ដីខ្សាច់៖ បង្កើនការប្រើជីកំប៉ុស្ត៍ដើម្បីរក្សា និងបង្កើនសារធាតុចិញ្ចឹមឲ្យកាន់តែប្រសើរ
-ដីឥដ្ឋ៖ បន្ថែមខ្សាច់ និងសារធាតុសរីរាង្គ (លាមកគោ ចំបើង អង្កាម) ដើម្បីសម្រួលការហូរច្រោះទឹក
-ដីល្បាប់៖ លាយបន្ថែមនូវសារធាតុសរីរាង្គដើម្បីគាំទ្រទម្រង់ដី និងជីជាតិ៕
-----
👉តាមដានផេកខាងក្រោមដើម្បីទទួលបាននូវវីដេអូបង្រៀនដោយមិនឥតថ្លៃ
ណាស្តូសេនធ័រ • 𝗡𝗔𝗦𝗧𝗢 𝗖𝗲𝗻𝘁𝗲𝗿
𝐍𝐀𝐒𝐓𝐎 • 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
កិត្តិគុណកសិកម្មខ្មែរ៚
Soil & Crop - ដី និងដំណាំ
𝟏𝟎 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐢𝐧 𝐟𝐚𝐫𝐦 𝐜𝐥𝐚𝐬𝐬
កសិកម្មទីក្រុង - Urban Farming

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Urban Farming - កសិកម្មទីក្រុងผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์


ฟาร์มในเมือง อื่นๆใน Bangkok

แสดงผลทั้งหมด